គ្រាប់បាល់ជ័យជំនះរបស់ Ronaldo ដែលធ្វើបាននៅចុងម៉ោង ត្រូវបានគេច្រានចោលដោយវាជាកំហុសទាំងស្រុងរបស់អាជ្ញាកណ្តាលខ្សែរបន្ទាត់ក្នុងកំឡុងពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់ព័រទុយហ្កាល់ជាមួយស៊ែប៊ីកាលពីខែមុនដែលទីបំផុតបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។
អាជ្ញាកណ្តាលនៃការប្រកួតលោក Danny Makkelie បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះបន្ទាប់ពីចប់ការប្រកួត ហើយឥឡូវនេះគាត់បានទម្លាក់លោក Mario Diks ចេញពីការត្រៀមរបស់គាត់នៅមុនពេលការប្រកួតអ៊ឺរ៉ុបនៅរដូវក្តៅនេះ។
This is a very, very big disappointment for me just before the European Championship.
នេះគឺជាការខកចិត្តដ៏ធំធេងមួយសម្រាប់ខ្ញុំមុនពេលការប្រកួតអ៊ឺរ៉ុប។ __Mario Diks